ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យតៃកុងរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកទ្រូងផ្លូវបណ្តាលឲ្យបាក់២កង់ រងការខូចខាត ហេតុការណ៍នេះតៃកុងបានរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តកាម៉ារី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB.0853 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកទ្រូងផ្លូវបណ្ដាលឲ្យបាក់ពីរកង់ រថយន្តខ្ទាតទៅផ្លូវម្ខាងបុកដើមឈើមួយដើម បណ្ដាលឲ្យខ្ទាតតៃកុងចេញមកក្រៅ បោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ។ ភ្លាមៗនោះដែរ មានរថយន្តដឹកទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។ ចំណែករថយន្តខ្ទេចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានចុះទៅធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុក ជាបបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់