ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែង ក្រោយទៅដល់សិង្ហបុរី

(កូឡុំបូ)៖ ការិយាល័យប្រធានសភានៃប្រទេសស្រីលង្កា បានឱ្យដឹងថាលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការហើយ ភ្លាមៗក្រោយលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

បើតាមការិយាល័យប្រធានសភាស្រីលង្កា លោក រ៉ាចាប៉ាកសា បានដាក់លិខិតលាលែងចេញពីតំណែងតាមរយ:សារអេឡិចត្រូនិក ឬ Email ហើយលិខិតនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ មុននឹងមានការប្រកាសជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះ។

លោក រ៉ាចាប៉ាកសា បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធកន្លងទៅនេះ ក្រោយក្រុមបាតុករបានសម្រុកចូលកាន់កាប់ គេហដ្ឋានរបស់លោក។ លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវ ហើយក្រោយមកទើបបន្តដំណើរ ទៅដល់ប្រទេសសិង្ហបុរី៕

មតិយោបល់