ព័ត៌មានជាតិ

ឪពុកខឹងកូនស្រីរត់ទៅតាមសង្សារ បានធ្វើទារុណកម្មយ៉ាងឃោរឃៅ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក

ព្រះវិហារ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះថា មានគណីហ្វេសប៊ុកមួយឈ្មោះ Hiang Sukha បានចុះផ្សាយអំពីករណីប្រើអំពើហិង្សាមួយនៅក្នុងគ្រួសារនេះ ពិតជាកើតមានឡើងប្រាកដមែន ។

ដំណើររឿងហេតុ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទី ស្ថិតនៅភូមិខ្នុរ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឪពុកចិញ្ចឹមឈ្មោះ សន សំណាង អាយុ៤១ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិស្រីស្រណោះ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានប្រើអំពើហិង្សាវាយតប់ទៅលើកូនស្រីចិញ្ចឹមឈ្មោះ យ៉េង ណាសយ អាយុ១៧ឆ្នាំ នៅបរិវេនដីឡូតិ៍ផ្ទះឈ្មោះ ជៃ ជឿន ត្រូវជាម្តាយបង្កើតឈ្មោះ អី សំនាង មូលហេតុឪពុកខឹងកូនរត់ទៅតាមសង្សារឈ្មោះ អី សំនាង រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ក្រោយពីបានទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាលោកវរសេនីយ៍ឯក ជួន មឿន អធិការស្រុកសង្គមថ្មី ឲ្យចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់