ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៉ី៖ រុស្ស៉ីនឹងឈ្នះ ហើយនឹងកំណត់លក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែន

(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយថារុស្ស៉ីនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាម អ៊ុយក្រែន ហើយទីក្រុងមូស្គូ នឹងកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងកៀវ។

លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនង តេឡេក្រាម (Telegram) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ក្នុងសារដដែលនេះ អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «រុស្ស៉ីនឹងសម្រេចបានគោលដៅទាំងអស់របស់ខ្លួន ហើយ សន្តិភាពនឹងធ្វើឡើងតាមលក្ខខណ្ឌរបស់រុស្ស៉ី»។

លោក ម៉េដវេដេវ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី និងដែលធ្លាប់ជាដៃគូរបស់លោកខាងលិច បានបង្កើន ការរិះគន់ និងគំរាមត្រង់ទៅកាន់លោកខាងលិច ចាប់តាំងពីរុស្ស៉ីបញ្ជូនកងទ័ពលុកលុយចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភ:មក៕

Reuters

មតិយោបល់