ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់និងរងរបួសធ្ងន់ នៅខេត្តតាកែវ…

តាកែវ:នៅថ្ងៃចន្ទ ១១រោចខែ បុស្ស ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនិងថ្ងៃទី ០៥ ខែ កុម្ភ: ឆ្នាំ ២០២៤ វេលាម៉ោង ១៣:២៥នាទី នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិទំនប់ជ្រៃ ឃុំ គុស ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
-មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q.1507 បើកបរដោយឈ្មោះ ធឹម ស្រីលីន ភេទស្រី អាយុ 15 ឆ្នាំ នៅភូមិ ត្រពាំងតាសុខ ឃុំគុស ស្រុកត្រាំកក់ខេត្តតាកែវ(រងរបួសធ្ងន់) មុខរបរសិស្សមិនពាក់មួកសុវត្ថិភាពមានអ្នករួមដំណើរពីក្រោយ01 នាក់ ឈ្មោះ ហួត ចាន់ណា ភេទស្រី អាយុ 14 ឆ្នាំ នៅភូមិអង្គតាង៉ិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរសិស្ស(រងរបួសធ្ងន់) មិនពាក់មួកសុវត្ថិភាព ដែលបើកបរមកពីទិសខាងលិចទៅកើត លុះមកដល់ចំណុចខាងលើក៏បានបុកជាមួយម៉ូតូ 01 គ្រឿងទៀតម៉ាកស៊ូស៊ូគីវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AD. 8511 បើកបរដោយឈ្មោះ វ៉ាន់ ខូ ភេទ ប្រុស អាយុ 56 ឆ្នាំ នៅភូមិទំនប់ជ្រៃ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ មិនពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ)ដែលបើកបរមកពីទិសខាងកើត។
ជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។មូលហេតុការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
រីឯវត្ថុតាងម៉ូតូខាងលើបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគុស។

មតិយោបល់