តាកែវ:ថ្ងៃចន្ទ ៣ កើតខែមាឃឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង២៣.៣០នាទីចំណុចលើផ្លូវលេខ១២៣ ចន្លោះគីឡូម៉ែត្រលេខ៨-៩ស្ថិតក្នុងភូមិស្រែខ្វាវ ឃុំជាងទង មានករណីធ្វើឲ្យខូចខាតដោយចេតនាមួយបង្កឡើងដោយក្រុមក្មេងទំនើង០១ក្រុមចំនួន១៤នាក់ជិះម៉ូតូ០៧គ្រឿងប្រដាប់ដោយដុំថ្ម ដុំឥដ្ឋបានធ្វើសកម្មភាពគប់ទៅលើផ្ទះរបស់ប្រជាពលរដ្ធម្នាក់ដែលមានទីលំនៅ ភូមិស្រែខ្វាវ ឃុំជាងទង (កន្លែងលក់ដូរ)បណ្ដាលឱ្យខូចខាតទូកញ្ចក់ចំនួន០១ ទូទឹកកចំនួន០១.ខូចម៉ូតូចំនួន ០១ រួចនាំគ្នាជិះម៉ូតូគេចខ្លួនតាមផ្លូវលេខ១៣២មកកើតបាត់មក ។
បន្ទាប់ពីកើតហេតុនិងទទួលបណ្ដឹងពីជនរងគ្រោះនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយ លោកញ៉ាន បូរីព្រះរាជអាជ្ញារង ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការនគរបាលស្រុកត្រាំកក់ បានចេញធ្វើអន្តរាគមន៍តាមឃាត់ខ្លួនជនសង្ស័យបានចំនួន ១១ នាក់ ម៉ូតូចំនួន០៥ គ្រឿង នៅលើផ្លូវជាតិលេខ០៣ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ស្ថិតក្នុងភូមិព្រៃដំរីឃុំអង្គតាសោម។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។
ព័ត៌មានជាតិ
មតិយោបល់