កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥:៣៤នាទី នៅចំនុចម្តុំបន្ទប់ជួល ស្ថិតក្នុងភូមិស្មាច់មានជយ័ សង្កាត់ស្មាច់មានជយ័ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បង្ក្រាបបានករណីក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់៣ដើម បំរុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទៅលើភាគីម្ខាងទៀត តែទៅមិនជួប ក៏ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ចេញបង្កាទប់ស្កាត់ និងឃាត់ខ្លួនបានទាន់ពេលវេលា។
ជនសង្ស័យមានគ្នាចំនួន ០៣នាក់៖
១.ឈ្មោះញៀន ណារិទ្ធ (ហៅសូរ)ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ស្មាច់មានជយ័។
២.ឈ្មោះនី សំសានុ ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
៣.ឈ្មោះផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
ដកហូតវត្ថុតាងរួមមាន
-កាំបិតផ្គាក់៣ដើម។
ករណីនេះជំនាញកំពុងកសាងសំនុំរឿងបញ្ជូនទៅការិយាលយ័ជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់