ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្តបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៧ផ្ទាំង

ភ្នំពេញ: រថយន្តកាមរីឆ្លាមមួយគ្រឿងបើកយ៉ាងលឿន សង្ស័យអ្នកបើកបរស្រវឹងបានរ៉េចង្កូតបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ៧ផ្ទាំង កាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរនិងហូតែល(ស) សង្កាត់វាលវង់ ខណ្ឌ7មករា។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2M-4435  បើកក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណ:ពេលមកដល់ចំណុចកើតហេតុខាងលើរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូវផ្លូវបាក់អស់ចំនួន៧ផ្ទាំង បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ ចំណែករនាំងដែកបាក់រាយប៉ាយពេញផ្លូវ។ ភ្លាមៗនោះគេឃើញរថយន្តបង្កបានបើកគេចចេញពីកន្លែងកើតហេតុរហូតមកដល់ចំណុចផ្លូវលេខ៨១ បានឈប់ចតនៅលើមន្ទីរពេទ្យ ច័ន្ទសុខម រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងស្ទួចយករថយន្តបង្កយកទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ៕

ឡានបុករបាំងដែក (1)

ឡានបុករបាំងដែក (2)

ឡានបុករបាំងដែក (3)

ឡានបុករបាំងដែក (4)

មតិយោបល់