ព័ត៌មានជាតិ

អភិបាលរងខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ រឿងសំយ៉ាប ផ្លាកប៉ាណូ ទាំងយប់

ភ្នំពេញៈ នៅវេលាម៉ោង៧យប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ប៉ាង លីដា អភិបាលរងសាលាខណ្ឌទួលគោក បានដឹកនាំកម្លាំងប្រជាការពារចុះមកណែនាំដល់ម្ចាស់រោងដែក សង់រំលោភចិញ្ចើមផ្លូវ បាំងរនាំងដែក ផ្ទះលេខ១៦០ ABCDEF ផ្លូវ២៥៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនោះដែរលោក ប៉ាង លីដា និងក្រុមការងារសាលាខណ្ឌទួលគោក បានហាមឃាត់មិនឲ្យសាងសង់ តែខាងម្ចាស់ផ្ទះមិនចូលរួម នៅពេលរាត្រីយប់សម្រាកពីការងារ ដោយមានការចូលរួមពីប្រជាពលរដ្ឋបានរាយការណ៍ជូនលោកផ្ទាល់ទើបលោកអភិបាលរង បានចុះមកណែនាំនិងទុកពេលឲ្យម្ចាស់ទីតាំងលក់ដូរដែលសង់រំលោភចិញ្ចើមផ្លូវមានសំយ៉ាប ផ្លាកសញ្ញាប៉ាណូ ការចតយាន្តយន្ត ម៉ូតូលើផ្លូវបង្កការកកស្ទះ និង ទុកពេលឲ្យខាងភាគីម្ចាស់ផ្ទះរុះរើដោយខ្លួននៅមុនម៉ោង១១ព្រឹក ថ្ងៃស្អែកថ្ងៃទី២ខែវិច្ឆិកា នេះផងដែរ។

ដោយម្ចាស់ផ្ទះបានឯកភាពរុះរើនាំងដែក របងថ្ម និង ផ្លាកសញ្ញាប៉ាណូចេញ ដើម្បីចូលរួមសហការជាមួយកម្លាំងសាលាខណ្ឌទួលគោក ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យមានសណ្តាប់ធ្នាប់ល្អ បង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍តាមផ្លូវក្បែរផ្សារគីឡូលេខ៤ ដែលតែងតែចង្អៀតនោះ៕

រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់ រៀបចំសណ្តាប់ធ្នាប់

មតិយោបល់