អំឡុងពេលវិស្សមកាលរដូវក្ដៅកន្លងទៅនេះ Lionel Messi បានប្ដូរពណ៌សក់របស់ខ្លួន ដែលមើលទៅពិតជាធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំងណាស់។ យ៉ាងណាមិញនេះ ចំពោះមូលហេតុដែលកីឡាករវ័យ២៩ឆ្នាំនេះប្ដូរពណ៌សក់នេះ ត្រូវបានសាមីខ្លួនបញ្ចេញឱ្យដឹងហើយ។
Messi បាននិយាយយ៉ាងនេះថា៖ “នេះជាការតាំងចិត្តរបស់ខ្ញុំ ខ្ញុំនឹងចាប់ផ្ដើមជាថ្មី តាំងពីពណ៌សក់នេះទៅ។ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែសម្អាតការឈឺចាប់ចេញឱ្យអស់ ហើយចាប់ផ្ដើមនូវអ្វីដែលល្អៗ”។ នេះមានន័យថារូបគេចង់បំភ្លេចរឿងមិនអាចជួយជម្រើសជាតិអាហ្សង់ទីនឱ្យលើកពានបាន ក្នុងរយៈពេល៣ព្រឹត្តិការណ៍ធំៗជាប់គ្នា គឺ World Cup 2014 Copa America 2015 , 2016។

បន្ថែមពីលើនេះដែរ ខ្សែប្រយុទ្ធខាងលើនេះ រំពឹងថាមុនពេលចូលនិវត្តន៍ពីបាល់ទាត់ទៅ រូបគេអាចនឹងមានវាសនាបានលើកពានជាមួយជម្រើសជាតិបានម្ដង ព្រោះនៅក្លឹបអាជីព Barcelona រូបគេជោគជ័យខ្លាំង តែលេងនៅជម្រើសជាតិវិញមិនទាន់ឃើញលទ្ធផលល្អនោះទេ៕

មតិយោបល់