ព័ត៌មានជាតិ

ឆក់ត្រីខុសបច្ចេកទេស ឆក់ស្លាប់ខ្លួនឯង

បាត់ដំបងៈ បុរសម្នាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រីមិនប្រយ័ត្ន ភ្លាត់ស្នៀតឆ្លងចរន្តភ្លើង បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនាម៉ោងប្រហែល១១ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពពីអ្នកភូមិបានឲ្យដឹងថា បុរសចំណាស់ម្នាក់ឈ្មោះ ហាក់ ហ៊ាងអាយុ៥៣ឆ្នាំ រស់នៅចំណុចជីរក់ ភូមិ/ឃុំកើតហេតុ បានប្រើប្រាស់ឧបករណ៍ឆក់ត្រីក្នុងបរីវេណអាងកំពីងពួយ តែអកុសលឆ្លងចរន្តភ្លើង បណ្តាលឲ្យឆក់ស្លាប់នៅនិងកន្លែង ភ្លាមៗនោះក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះទៅពិនិត្យ។ ក្រោយពីធ្វើការត្រួតពិនិត្យពីក្រុមបច្ចេកទេស សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ឆក់ត្រីស្លាប់ខ្លួនឯង (6)ឆក់ត្រីស្លាប់ខ្លួនឯង (1)ឆក់ត្រីស្លាប់ខ្លួនឯង (2)ឆក់ត្រីស្លាប់ខ្លួនឯង (3)ឆក់ត្រីស្លាប់ខ្លួនឯង (4)ឆក់ត្រីស្លាប់ខ្លួនឯង (5)

មតិយោបល់