ព័ត៌មានកីឡា

Messi J ថាក្រុមថៃនឹងធ្វើរឿងគ្រប់យ៉ាង ដើម្បីយកឈ្នះជប៉ុនឱ្យបាន

កីឡាករ Chanathip Songkrasin (Messi J) របស់ជម្រើសជាតិថៃបាននិយាយថាក្រុមរបស់ខ្លួននឹងប្រឹងប្រែងឱ្យខ្លាំងបំផុត ដើម្បីយកជ័យជម្នះលើក្រុមជម្រើសជាតិជប៉ុនក្នុងដីខ្លួនឯងនៅល្ងាចម៉ោង៧:១៥នាទីនេះ ក្នុងការប្រកួតជម្រុះ World Cup តំបន់អាស៊ី។

ជប៉ុន និងថៃ សុទ្ធតែបរាជ័យដូចគ្នាក្នុងការប្រកួតបើកឆាកកាលពីសប្ដាហ៍មុននេះ ដូច្នេះហើយពួកគេនឹងត្រូវការជ័យជម្នះដាច់ខាត ដើម្បីបាន៣ពិន្ទុហក់ទៅប្រជែងជាមួយក្រមផ្សេងៗទៀត។ យ៉ាងដូច្នេះហើយ ការប្រកួតទី២នេះ Chanathip ខ្សែបម្រើល្អមួយរូបរបស់ថៃ សង្ឃឹមថាក្រុមរបស់ខ្លួននឹងអាចបំបែកពងមាន់របស់ជប៉ុនបាន។

Messi J ថាក្រុមថៃនឹងធ្វើរឿងគ្រប់យ៉ាង ដើម្បីយកឈ្នះជប៉ុនឱ្យបាន

កីឡាករវ័យ២២ឆ្នាំខាងលើបាននិយាយថា៖ “ជប៉ុនជាក្រុមល្អ កីឡាកររបស់គេទាំងអស់សុទ្ធតែមានសមត្ថភាពខ្ពស់។ យើងដឹងថាពួកគេខ្លាំងប៉ុណ្ណា ប៉ុន្តែយើងចង់លេងទល់និងគេ ហើយយកឈ្នះឱ្យបាន”។

ដូចគ្នានេះដែរ លោក Kiatisuk Senamuang គ្រូបង្វឹកជម្រើសជាតិថៃ បាននិយាយថាខ្លួននឹងមិនប្រើប្រព័ន្ធការពារនោះទេ ពេលប៉ះក្រុមខ្លាំងជប៉ុន។ នេះមានន័យថាពួកគេនឹងប្រយុទ្ធឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

វគ្គជម្រុះ World Cup នៅតំបន់អាស៊ីជុំទី៣នេះ មានតែ២ពូលប៉ុណ្ណោះ គឺពូល A និងពូល B ។ ចំណែកឯក្រុមថៃនៅពូល B ជាមួយក្រុមអូស្ត្រាលី អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ជប៉ុន និងអឺរ៉ាក់។ ប្រកួតដំបូងកន្លងទៅ ថៃចាញ់ អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ១-០៕

SAITAMA, JAPAN - SEPTEMBER 01: Japanese players show their dejection after their 1-2 defeat in the 2018 FIFA World Cup Qualifier Final Round Group B match between Japan and United Arab Emirates at Saitama Stadium on September 1, 2016 in Saitama, Japan. (Photo by Atsushi Tomura/Getty Images)

មតិយោបល់