ព័ត៌មានជាតិ

សមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន១១កញ្ចប់

ភ្នំពេញៈ កម្លាំងនគរបាលចម្រុះខណ្ឌទួលគោក នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បាន ដាក់គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ខណៈកំពុងចុះប្រតិបត្តិការអនុវត្ត មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង គ្មានមួក គ្មានកញ្ចក់ ពេលនោះកម្លាំងនគរបាលបានឃាត់ខ្លួនត្រួតពិនិត្យក៏ឆែកឃើញ នូវប្រភេទក្រាមសថ្លា ចំនួន១១កញ្ចប់តូច។

ជនសង្ស័យទាំង២ ទី១ឈ្មោះ ឯម សុភ័ក្រ្ត ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរកូនជាងផ្សារដែក និងស្នាក់នៅផ្ទះ៨៦២ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២ឈ្មោះ នឹម សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកូនជាងផ្សារដែក និងស្នាក់នៅម្ដុំរោងចក្រ មិថុនា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង២ គឺនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលចម្រុះខណ្ឌទួលគោកបាន ដាក់គោលដៅត្រួតពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ខណៈកំពុងចុះប្រតិបត្តិការអនុវត្ត មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១G-២១៩៦ គ្មានមួក គ្មានកញ្ចក់ បានជិះតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ក៏បានមកដល់ចំណុច កម្លាំងនគរបាល ដាក់គោលដៅ បានឃាត់ខ្លួនត្រួតពិនិត្យក៏ឆែកឃើញ នូវប្រភេទក្រាមសថ្លាចំនួន១១កញ្ចប់តូចតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួននាំមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕

គ្រឿងញៀនគ្រឿងញៀនគ្រឿងញៀន

មតិយោបល់