ព័ត៌មានជាតិ

វត្ត ផ្ចឹកជ្រំ ដង្ហោយហៅរកសប្បុរសជនជួយកសាង ឧប្បដ្ឋានសាលាធម្មសភាថ្មី ខណៈឧប្បដ្ឋានសាលាធម្មសភា ចាស់ ប្រេះ ទ្រុឌទ្រោម

កំពង់ស្ពឺៈ វត្តផ្ចឹកជ្រំ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្នល់ ឃុំពេជ្រមុន្នី ស្រុកគងពិសីខេត្តកំពង់ស្ពឺ កំពុងស្ថិតក្នុងសភាពចាស់ ទ្រុឌទ្រោម ប្រេះរបេះថ្មជាអន្លើរៗ បង្កឲ្យកើតក្តីព្រួយបារម្មណ៍ ខ្លាចបាក់ ស្រុត បង្កគ្រោះថ្នាក់ ដល់ពុទ្ធបរិស័ទដែលអញ្ចើញមកធ្វើបុណ្យ ដោយសារក្តីបារម្មណ៍ ភ័យព្រួយបែបនេះហើយ ទើបព្រះចៅអធិការវត្តព្រះនាម គង់ សាវ៉ាត បានសម្រេចអំពាវនាវរកសប្បុរជនក្នុង និងក្រៅប្រទេសឲ្យជួយចាប់មគ្គផលកសាងឧប្បដ្ឋានសាលាធម្មសភាថ្មី (សាលាឆាន់)។

បញ្ហាក្តីកង្វល់នេះ ព្រះចៅអធិការវត្ត សំណូមពរដល់ ស្ថាប័នពាក់ព័ន្ធ សប្បុរសជន មេត្តាជួយចាប់មគ្គផលកុសលបុណ្យតាមកំលាំសទ្ធាក្នុងការកសាងឧប្បដ្ឋានសាលា ខាងលើនេះផង ដើម្បីផ្តល់ភាពកក់ក្តៅដល់ពុទ្ធបរិស័ទក៏ដូចជាព្រះសង្ឃក្នុងការអភិវឌ្ឍន៍លើវិស័យព្រះពុទ្ធសាសនា។

តាមសង្ឃដីការ ព្រះចៅអធិការ វត្ត ផ្ចឹកជ្រំ ព្រះនាម គង់ សាវ៉ាត បានឲ្យដឹងថា ឧប្បដ្ឋានសាលាធម្មសភា ខាងលើ មានសភាព ចាស់ បាក់បែកប្រេះ សរសរ ដំបូលលិច ហើយជ្រុះរបេះថ្មជាអន្លើរៗទៅហើយ ដោយសារការបាក់បែកទើបកើតក្តីព្រួយបារម្មណ៍ ។

ព្រះចៅអធិការវត្តបានឲ្យដឹងទៀតថា ឧប្បដ្ឋានសាលាធម្មសភា បានសាងសងឡើង ជាច្រើនឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ ទទួលរង ទ្រុឌទ្រោម ប្រេះសរសរ ជញ្ជាំង បាក់បែក ពុកផុយ ទ្វារបង្អួចអស់ហើយ ព្រួយបារម្មណ៍ ខ្លាចបាក់ ធ្លាក់ រងគ្រោះដល់ពុទ្ធិបរិស័ទ ដោយនៅអំឡុងខែវិច្ឆកាខាងមុខ និងចាប់ផ្ដើមសាងសង់ ឧប្បដ្ឋានសាលាធម្មសភាថ្មីដែលមានទំហំបណ្ដោយ38ម៉ែត្រ និងទទឹង27ម៉ែត្រ អាស្រ័យដូចបានជំរាបជូនខាងលើសូមពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជួយចាប់មគ្គផលតាមសទ្ធាជ្រះថ្លា អាចទាក់ទងទៅព្រះចៅអធិការវត្តផ្ទាល់ព្រះនាម គង់ សាវ៉ាត គង់នៅវត្តផ្ចឹកជ្រំតារយៈលេខទូរសព្ឌ 095 844 885៕

មតិយោបល់