ព័ត៌មានសេដ្ឋកិច្ច

ទីបំផុត Jack Ma ក្លាយជាម្ចាស់ភាគហ៊ុន KFC នៅចិន បានដូចបំណង

ចិន: សហស្ថាបនិក ក្រុមហ៊ុន Alibaba លោក Jack Ma ពីមុនធ្លាប់ដាក់ពាក្យសុំបម្រើការងារនៅ KFC ប៉ុន្តែត្រូវបានក្រុមហ៊ុន KFC បដិសេធមិនទទូលយក នៅពេលលោកបានក្លាយជា​ម្ចាស់​ភាគហ៊ុន KFC ដូចអ្វីដែលបង់ប្រាថ្នា។

យោងតាមការចុះផ្សាយរបស់ទស្សន៍វដ្ដី Forbes បានឲ្យដឹងថា ក្រុមហ៊ុន Ant Financial ជាផ្នែកមួយរបស់ក្រហ៊ុន Alibaba និងជាក្រុមហ៊ុនមួយរបស់ Jack Ma បាន​ចុះកិច្ចព្រមព្រៀង​ទិញយក​ភាគ​ហ៊ុន​របស់ក្រុមហ៊ុន KFC នៅចិន ប៉ុន្តែ​ក្រុមហ៊ុនទាំងពីរមិនបានទម្លាយឲ្យដឹងពី​​ចំនួនភាគហ៊ុន និង​ទឹកប្រាក់ឡើយ។

លោក Jakc Ma ធ្លាប់បាននិយាយថា “ខ្ញុំបានដើររកការងារ រហូតដល់ដាក់ពាក្យសុំបម្រើការងារនៅ KFC ផងដែរ ដោយមានអ្នកដាក់ពាក្យទាំងអស់ ២៤នាក់
ប៉ុន្តែអ្វីដែលចំឡែកគឺថា ២៣នាក់ ក្នុងចំណោម ២៤នាក់ ដែលបានដាក់ពាក្យគឺត្រូវបាន KFC ទទួលយក ដោយឡែកមានតែរូបលោកមួយប៉ុណ្ណោះ ដែលត្រូវបានបដិសេធមិនឲ្យធ្វើការ”។

នរណាទៅធ្លាប់គិតថា ពេលវេលាកន្លងទៅ Jack Ma ក្លាយជាមហាសេដ្ឋីមួយរូប ហើយបានបើកក្រុមហ៊ុនលក់ផលិតផលអនឡាញដ៏ធំនៅចិន ព្រមទាំងបាន​ទិញ​ភាគហ៊ុនរបស់ KFC នៅចិន៕

Jack Ma KFC

មតិយោបល់