ព័ត៌មានជាតិ

យោធា កងពលតូច​លេខ​៤ យក​ផ្លូវ​វិស្វកម្ម​ដាក់​កុងត្រូលជជុះ​ទា​លុយ​ពី​ពលរដ្ឋ​ដឹក​អនុផល​ព្រៃឈើ​

​បន្ទាយមានជ័យ​៖​ព្រំប្រទល់​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ – ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ លើ​កំណាត់​ផ្លូវ​វិស្វកម្ម​ដែល​ទើបតែ​ស្ថាបនា​ហើយ​កំពុងតែ​ត្រូវបាន​យោធា​កងពលតូច​លេខ​៤ នៃ​កងពលធំ​លេខ​២ របស់​លោក​ឧត្តមសេនីយ៍ ឈិន ឆន ដាក់​កុងត្រូលជជុះ ជំរិត​ទារលុយ​ពី ពលរដ្ឋ​ដឹកឈើ អុស ធ្យូង និង​អនុផល​ព្រៃឈើ​។​
តាម​ការ​អោយ​ដឹង ពី​ប្រជាពលរដ្ឋ​ស្រុក​ថ្មពួក បានអោយដឹងថា​: ទាហាន កងពលតូច​លេខ​៤ នៃ​កងពលធំ​លេខ​២ របស់​លោក​ឧត្តមសេនីយ៍ ឈិន ឆន នៅលើ​ផ្លូវ​វិស្វកម្ម​កងទ័ព​ស្រះ​ពីរ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ – ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ចំណុច​ក្បែរ​ភ្នំ​ចង្ក្រាន​យក្ស ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំប្រទល់ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បានដាក់​កុងត្រូល​ដោយ​មាន​រនាំង​ឈើ និង​កម្លាំង​ឈរជើង ចាំ​យក​លុយ ពី​ពួកគាត់​ដឹក​អុស ឈើ​កាប់​ថ្មីៗ និង​ធ្យូង តាម​គោយន្ត រថយន្ត​ច្នៃ​។​ដោយ​អនុផល​ព្រៃ ឈើ​ទាំង​អស់​យកចេញ​ពី​ព្រៃ​សេសសល់​ចុងក្រោយ នៅ​ភូមិសាស្ត្រ ព្រំប្រទល់ ខេត្ត​ទាំង​ពីរ​។​
​ប្រជាពលរដ្ឋ បានអោយដឹង​ទៀត​ថា​ការ​បង់លុយ​ថ្លៃ​ដឹក​អុស ឈើ និង​ធ្យូង ឆ្លងកាត់​ទីតាំង​ខាងលើ​គឺ​កម្លាំង​ទាហាន ទីនោះ​បាន​មក​កាក់​យក​លុយ​ពី ពួកគាត់ ២.០០០ រៀល ដល់ ២៥.០០០ រៀល ឬ​ច្រើន​ជាង​នេះ ទៅ​តាម​ប្រភេទ​ដឹក តាម​គោយន្ត ឬ​រថយន្ត​ច្នៃ និង​ប្រភេទ​ឈើ​អុស​។​
ចំពោះ​បញ្ហា​កុងត្រូល​ជជុស​នេះ​ប្រជាពលរដ្ឋ​ធ្លាប់​បាន​លើកទ្បើង​ក្នុង​វេទិការ​សា​ធារ​ណះ​និង​អោយ​អភិបាលស្រុក​ថ្មពួក​ជួយ​ដោះស្រាយ​ដែរ តែ​នៅ​តែ​មាន​កុងត្រូល​នេះ​ដដែល​។​
ពលទាហាន​ដែល​ធ្វើ​សកម្មភាព​កាក់​យក​លុយ​បាន​និយាយថា ចំពោះ​ការ​យក​លុយ ពី​ពលរដ្ឋ​ដឹកឈើ អុស ធ្យូង ដែល​ចោទប្រកាន់​នោះ គឺ​មាន​ខ្លះ​មែន គ្រាន់​តែ​សម្រាប់​ថ្លៃ​បាយ​ទឹក បន្តិច បន្តួច និង​តាម​ពលរដ្ឋ​ស្ម័គ្រចិត្ត អោយ​ប៉ុណ្ណោះ​៕
2014-10-29_093353

មតិយោបល់