ព័ត៌មានជាតិ

នគរបាល​ប៉ុស្តិ៍ទឹកថ្លា​ឃាត់ខ្លួន​យុវជន២នាក់​ ដកហូតគ្រឿងញឿន១កញ្ចប់

ភ្នំពេញ: យុវជន២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួន រួមទាំងដកហូតគ្រឿងញៀន១កញ្ចប់តូចនាវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ហ៊ួត សុភ័ត្រ អាយុ២២ឆ្នាំ មុខរបរដឹកទឹកកកលក់ជាមួយបងស្នាក់នៅ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យមានរាជ ធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ទី២.ឈ្មោះ ថន ហេង អាយុ២១ឆ្នាំ បុខរបរជាងផ្សារដែកស្នាក់នៅ ភូមិស្សំកុសល សង្កាត់បឹងទំប៉ុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកណ្តាលកោះ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាំងរួមមាន៖ថ្នាំញៀន១កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១១ ពាក់ស្លាក់លេខ ភ្នំពេញ 1AC-9987។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាក់ការបន្ត៕

ចាប់គ្រឿងញៀន (2)

ចាប់គ្រឿងញៀន (3)

ចាប់គ្រឿងញៀន (4)

ចាប់គ្រឿងញៀន (5)

ចាប់គ្រឿងញៀន (1)

មតិយោបល់