ម៉ាក់ សែនសូនីតា រំលេចសម្រស់ដ៏ទាក់ទាញក្នុងឈុតរាត្រី

 

(ភ្នំពេញ)៖ ត្បិតមានកូនមួយហើយក្តី តែតារាសម្តែង ម៉ាក់ សែនសូនីតា ហៅតូតា ត្រូវបានទស្សនិកជនមើលឃើញថា នៅតែមានរូបសម្រស់សោភា និងទាក់ទាញ ខណៈថ្មីៗនេះបានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងឈុតរាត្រី ធ្វើឲ្យទស្សនិកជនឃើញហើយ ទ្រាំមិនសរសើរមិនបាន។

នៅព្រឹកថ្ងៃទី៣១នេះ តារាសម្តែងល្បីឈ្មោះ ម៉ាក់ សែនសូនីតា បានរំលេចសម្រស់ បញ្ចេញសាច់សខ្ចីក្នុងឈុតរាត្រីពណ៌ទឹកបិចចាស់ ធ្វើឲ្យអ្នកគាំទ្រ និងមិត្តក្នុងបណ្តាញសង្គមឃើញហើយ បាន Comment សរសើរគ្រប់គ្នាថា ពិតជាមានសម្រស់ស្អាត ខណៈខ្លះហៅតារាសម្តែងរូបនេះថា «អ្នកម៉ាក់កំពូលសម្រស់» តែម្តង។

គួរជម្រាបថា ម៉ាក់ សែនសូនីតា ក្រៅពីមានភាពជោគជ័យក្នុងវិស័យសិល្បៈហើយនោះ បច្ចុប្បន្ននេះត្រូវបានមហាជនសង្កេតឃើញថា កំពុងតែរីកចម្រើនខ្លាំងក្នុងការបើកជំនួញលក់គ្រឿងអលង្ការ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

សូមទស្សនារូបភាពរបស់តារាសម្តែង ម៉ាក់ សែនសូនីតា ខាងក្រោម៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *