ភ្នំពេញៈ ជឿជាក់ថាអ្នកប្រើប្រាស់ស្មាតហ្វូនពួក Samsung, HTC, Huawei និយាយរួមឲ្យតែអ្នកប្រើ Android ពិតជាមានអារម្មណ៍ងឿងឆ្ងល់ថា មានវិធីសាស្ត្រណាបិទកុំឲ្យរូបភាព ដែលគេផ្ញើមកតាម Facebook ឆាត (Facebook Messenger) ចូលក្នុង Photo Gallery ដោយស្វ័យប្រវត្ត។ តាមពិតទៅ វាមិនមែនខ្លាចពេញមេម៉ូរីនោះ ប៉ុន្តែវាមានមូលហេតុជាច្រើន ដែលមិនចង់ឲ្យរូបភាពទាំងនោះ វាចូលទៅកាន់ Photo Gallery ដោយស្វ័យប្រវត្ត។
អូខេ! នៅថ្ងៃនេះ Post Tech នឹងនាំយកវិធីសាស្ត្រ បញ្ឈប់ការ Save រូបភាពដោយស្វ័យប្រវត្តពី Facebook Messenger ទៅកាន់ Photo Gallery មកចែកជូនដូចខាងក្រោម៖
០១) ជាដំបូងចូលទៅកាន់ Facebook Messenger បន្ទាប់មកចុចលើប៊ូតុងមួយដែលមានរូបមនុស្សនៅកណ្ដាល (ដូចរូបខាងក្រោម)
០២) ចុចលើពាក្យ Photos & Media
០៣) នៅត្រង់ពាក្យ Save Photos សូមចុចប៊ូតុងខាងចុងពាក្យនេះ ដែលមានពណ៌ខៀវ ឲ្យមកជាពណ៌ប្រផេះវិញ (ដូចរូបខាងក្រោម)

បើសិនជាមានចម្ងល់ ឬបញ្ហាផ្សេង អាចបញ្ចេញមតិតាមរយៈប្រអប់មតិខាងក្រោម៕
មតិយោបល់