ព័ត៌មានជាតិ

Update ៖ លោកប្ដីចិត្តសឿង ទាស់សម្ដីគ្នាបន្តិចបន្តួចសោះ ផឹកថ្នាំបញ្ចប់ជីវិត ពេលនេះស្លាប់ដូចបំណង

បាត់ដំបងៈ រឿងហេតុដែលផ្តើមចេញពីការឈ្លោះប្រកែកគ្នាបន្តិចបន្តួចសោះ ធ្វើឲ្យបុរសជាប្ដីចិត្តសឿង ទាញដកថ្នាំបាញ់ស្មៅ (អាឆេះ) ទឹកពណ៌ខៀវ សញ្ញាក្បាលខ្មោចមកផឹក អស់ប្រហែលកន្លះលីត្រ បណ្ដាលឲ្យប្រកាច់បែកពពុះមាត់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលពីម្សិលមិញ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៦ កញ្ញា នេះ នៅភូមិតំណាក់អំពិល ឃុំបារាំង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពេលនេះបុរសខាងលើបានដាច់ខ្យល់ស្លាប់ដូចបំណង កាលពីវេលាម៉ោង២ និង៣៥នាទី ទាបភ្លឺ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦នេះ ។

ជនរងគ្រោះដែលយកថ្នាំបាញ់ស្មៅ (អាឆេះ) ទឹកពណ៌ខៀវ សញ្ញាក្បាលខ្មោចមកផឹករហូតដល់ស្លាប់ខាងលើនេះ មានឈ្មោះ ចក់ យ៉េត អាយុ៤២ឆ្នាំ ដោយមានប្រពន្ធ​ឈ្មោះ ណា វី អាយុ៤៣ឆ្នាំ មានកូនចំនួន២នាក់ស្រីក្នុងបន្ទុកគ្រួសារ ស្នាក់នៅ ក្នុងភូមិឃុំ កើតហេតុខាងលើ ។

យោងប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធឲ្យដឹងទៀតថា ដើមហេតុ គឺគ្រាន់តែមានការប្រកែកគ្នាបន្តិចបន្តួច ហើយរូបគាត់បានដើរចេញទៅបាត់ ស្រាប់មានគេប្រាប់ថា ប្ដីរបស់គាត់​បានផឹកថ្នាំបាញ់ស្មៅអស់ប្រហែលកន្លះលីត្រប្រកាច់បែកពុះមាត់ ភ្លាមៗនោះគាត់ក៏បានបញ្ជូនមកមន្ទីពេទ្យភូមិភាគ៥ ប្រចាំស្រុកសំពៅលូនដោយមានអាការៈធ្ងន់ធរពេក ទើសសម្រេចចិត្ត បញ្ជូនបន្តទៅពេទ្យខ្លងហាតប្រទេសថៃ ក្រោយពីបានជួយសង្រោះនិងលាងថ្នាំហើយ បានបញ្ជូនមកមន្ទីពេទ្យភូមិភាគ៥ ក្នុងស្រុកសំពៅលូនវិញ ។ ប៉ុន្តែរហូតដល់មកដល់ម៉ោង២និង ៣៥នាទី ទាបភ្លឺ ថ្ងៃទី ៧ ខែកញ្ញា ប្តីរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់តែម្តង បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

https://youtu.be/JFRKySEExZE

ផឹកថ្នាំសម្លាប់ខ្លួន (1)ផឹកថ្នាំសម្លាប់ខ្លួន (2)ផឹកថ្នាំសម្លាប់ខ្លួន (3)ផឹកថ្នាំសម្លាប់ខ្លួន (4)ផឹកថ្នាំសម្លាប់ខ្លួនលេបថ្នាំស្មៅលេបថ្នាំស្មៅលេបថ្នាំស្មៅ

មតិយោបល់