ព័ត៌មានជាតិ

មន្ត្រីនគរបាលជាច្រើននាក់ នៅខេត្តរតនគិរី ត្រូវបានបំពាក់ស័ក្តិ និងតួនាទី

រតនគិរីៈ នៅព្រឹកថៃ្ងទី ៧ ខែកញ្ញា ឆ្នាំ ២០១៦នេះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាច្រើននាក់ ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជូនជាតិ និងប្រជាពលរដ្ឋ ។

ពីធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាល នេះដែរ គឺធ្វើឡើងដោយមានការអញ្ជើញចូលរួម ក្រោមអធិបតីភាព ឧត្តមសេនីយ៏ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី រួមនិងមានការចូលរួមពីសំណាក់នគរបាលជាច្រើនរូបផងដែរ ។

ទន្ទឹមនឹងការផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នេះដែរ កម្លាំងនគរបាលគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាឲ្យបានល្អ ដើម្បីបំពេញភារកិច្ច ថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការទប់ស្កាត់លុបបំបាត់បទល្មើសនានាដែលកើតមានឡើងឲ្យមានប្រសិទ្ធភាព​មួយរយភាគរយ ដើម្បីជាជំហរ រឹងមាំដល់ប្រជាពលរដ្ឋទូទាំងខេត្ត ៕

បំពាក់សក្តិ photo_2016-09-07_11-25-01បំពាក់សក្តិ បំពាក់សក្តិ បំពាក់សក្តិ បំពាក់សក្តិ បំពាក់សក្តិ បំពាក់សក្តិ បំពាក់សក្តិ

មតិយោបល់