ព័ត៌មានជាតិ

បុរសម្នាក់ ដេកស្លាប់ក្នុងអង្រឹង

ពោធិ៍សាត់: បុរសម្នាក់ បានដេកស្លាប់ក្នុងអង្រឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រហែល ១០ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សពឈ្មោះ ហម នុន ភេទប្រុស  អាយុ៣៦ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ មកធ្វើផ្ទះឲ្យបងថ្លៃឈ្មោះ ហោ រដ្ឋា ជានាយកសាលាអនុវិទ្យាល័យថ្មដា។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានប្រាប់ថា មិនសូវស្រួលខ្លួន ចង់គេកោសខ្យល់ឲ្យ ប៉ុន្តែមិនទាន់បានកោសផងដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយកើតហេតុក៏បានរាយកាណ៍ដល់សមត្ថកិច្ចចុះទៅពិនិត្យលើសាកសពឃើញថា សពពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ។ ពិនិត្យសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ស្លាប់ក្នុងអង្រឹង (1)

ស្លាប់ក្នុងអង្រឹង (2)

មតិយោបល់