Post News Media ព័ត៌មានអន្តរជាតិ ប្រធានាធិបតីហ...

ប្រធានាធិបតីហ្វីលីពីន៖ ខ្ញុំនឹងចាប់ហែកអ្នកស៊ីទាំងរស់ (ISIS)

ហ្វីលីពីន: ជាការសងសឹកជាមួយនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលបានវាយប្រហារបំផ្ទុះ គ្រាប់បែក នៅផ្សាររាត្រីកាលពីសប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលគេស្គាល់ថា ជាតួអង្គយ៉ាងសំខាន់ ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងគ្រឿងញៀ ដែលមិនខ្លាចនឹងពាក្យរិះគន់ ឬគេអន់ចិត្តគ្រប់ទិសទីនោះ ប្រកាសក្ដែងៗថា លោកនឹងចាប់ហែកស៊ីពួកក្រុម ISIS ទាំងរស់។ នេះបើយោងតាមរយ: សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦។

តាមការថ្លែងរបស់លោក ខណ:ពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំ កំពូលតំបន់អាស៊ាន លោកបាននិយាយថា «ពួកគេនឹងទទួលផលតបស្នងមកវិញ នៅពេលវេលាមួយ ដែលនឹងត្រូវមកដល់ ហើយខ្ញុំនឹងចាប់ហែកស៊ីពួកនោះទាំងរស់ (ISIS) នៅនឹងមុខអ្នកទាំងអស់គ្នា ដើម្បីជាការសងសឹកនឹងទង្វើដែលពួកគេបានធ្វើ»។

គួរបញ្ជាក់ដែរថា ក្នុងហេតុការណ៍បំផ្ទុះគ្រាប់ នៅផ្សាររាត្រីក្នុងស្រុកកំណើត លោក Duterte ក្នុងទីក្រុងដាវ៉ាកាលពីសប្តាហ៍មុន បានសម្លាប់មនុស្ស ១៤ នាក់ និង ៦៨ នាកទៀតរងរបួស៕

នៅផ្សារក្នុងស្រុកកំណើត Duterte