ព័ត៌មានជាតិ

ការចាប់ផ្តើមនៃការចុះឈ្មោះបោះឆ្នោត រយៈពេល៧ថ្ងៃ មានការកើនឡើង

ភ្នំពេញៈ លទ្ធផលបណ្តោះអាសន្ន នៃការ ចុះឈ្មោះបោះឆ្នោតរយៈពេល៧ថ្ងៃ បានកើនឡើងហួសការស្មាន របស់ប្រធានគ.ជ.ប ។

ការចាប់ផ្តើមនៃការចុះ ឈ្មោះបោះឆ្នោតរយៈពេល៧ថ្ងៃ ក្នុងទូទាំងប្រទេសកម្ពុជា បានកើនឡើងរហូតដល់ ១,១២៣,១៦៦នាក់ ដែលគិតាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៦។ បើតាមការប៉ានស្មានកន្លង មករបស់លោកស៊ិន ប៊ុនហុក បានធ្លាប់លើកឡើង ចំនួនអ្នកចុះឈ្មោះបោះឆ្នោត អាចមាន៩,៦លាននាក់ ។

ការចុះឈ្មោះបោះឆ្នោត សម្រាប់ការរៀបចំបញ្ជីឈ្មោះឆ្នោតឆ្នាំថ្មី២០១៦ ដែលការងារនេះនឹង ចាប់ផ្តើមថ្ងៃទី១ កញ្ញារហូតដល់ ២៩ វិច្ឆិកា ២០១៦(មានរយៈពេល៩០ថ្ងៃ) ការចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលប្រព្រត្តិនាថ្ងៃទី៤ មិថុនា ២០១៧។

ការចុះឈ្មោះបោះឆ្នោតថ្មីនេះ បានបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ដោយកុំព្យូទ័រតាំងពីថ្នាក់ឃុំ សង្កាត់រួចបញ្ជូលទិន្នន័យ តាមប្រព័ន្ធអ៊ីនធឺណែត មកមជ្ឈមណ្ឌលគ.ជ.ប ដើម្បីរៀបបញ្ជីបោះឆ្នោតជាផ្លូវការ ៕

%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%88%e1%9f%92%e1%9e%98%e1%9f%84%e1%9f%87%e1%9e%94%e1%9f%84%e1%9f%87%e1%9e%86%e1%9f%92%e1%9e%93%e1%9f%84%e1%9e%8f-1%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%88%e1%9f%92%e1%9e%98%e1%9f%84%e1%9f%87%e1%9e%94%e1%9f%84%e1%9f%87%e1%9e%86%e1%9f%92%e1%9e%93%e1%9f%84%e1%9e%8f-2%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%88%e1%9f%92%e1%9e%98%e1%9f%84%e1%9f%87%e1%9e%94%e1%9f%84%e1%9f%87%e1%9e%86%e1%9f%92%e1%9e%93%e1%9f%84%e1%9e%8f-3%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%88%e1%9f%92%e1%9e%98%e1%9f%84%e1%9f%87%e1%9e%94%e1%9f%84%e1%9f%87%e1%9e%86%e1%9f%92%e1%9e%93%e1%9f%84%e1%9e%8f-4

មតិយោបល់