ព័ត៌មានសុខភាព

គេងថ្ងៃលើសពី១ម៉ោង អាចកើតជំងឺទឹកនោមផ្អែម

បរទេស: អ្នកអាចប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម ប្រសិនរាងកាយមានភាពសុខស្រួលគ្រប់ពេល, គ្មានការធ្វើលំហាត់ប្រាណ, ផ្ទុកភាពតានតឹងច្រើន, ឧស្សាហ៍ទទួលទានគ្រឿងស្រវឹង, កត្តាហ្សែន.ល. ជាពិសេស គឺស្ត្រីអាចប្រឈមនៅក្នុងអំឡុងពេលមានផ្ទៃពោះ។

ប៉ុន្តែ តើអ្នកធ្លាប់លឺគេនិយាយទេថា ការគេងជាមូលហេតុដែលនាំឲ្យកើតជំងឺទឹកនោមផ្អែម? បើយោងតាមការស្រាវជ្រាវថ្មីមួយ ជំងឺទឹកនោមផ្អែមមានជាប់ពាក់ព័ន្ធជាមួយនឹងការគេងយូរពេក នៅក្នុងអំឡុងពេលថ្ងៃ។

ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ការគេងពេលថ្ងៃមិនត្រឹមតែទាក់ទងជាមួយនឹងជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ វាអាចនាំឲ្យកើតជំងឺផ្សេងៗទៀតដូចជា បញ្ហាបេះដូង, កូឡេស្តេរ៉ុល, កម្រិតសម្ពាធឈាមឡើងខ្ពស់ និងឡើងទម្ងន់។

ជាធម្មតា មនុស្សជាច្រើនតែងតែមានអារម្មណ៍អស់កម្លាំងនៅពេលថ្ងៃ ហើយគេងយ៉ាងហោចណាស់មួយម៉ោងជាង។

ចំណុចនេះ អ្នកជំនាញបានធ្វើការសន្និដ្ឋានថា មនុស្សដែលគេងច្រើនជាងមួយម៉ោងក្នុងពេលថ្ងៃ អាចទទួលរងនូវបញ្ហាអស់កម្លាំង ហើយអាចមានបញ្ហាសុខភាពច្រើន។

បន្ទាប់ ពីការស្រាវជ្រាវអស់ពេលជាច្រើន អ្នកជំនាញបានរកឃើញថា មនុស្សដែលគេងនៅពេលថ្ងៃ ងាយនឹងទទួលរងពីជំងឺទឹកនោមផ្អែម។ ក្នុងលក្ខខណ្ឌនេះ បើកើតឡើងចំពោះមនុស្សគេងស្រម៉ុកវិញ ច្បាស់ជាគេងមិនដែលឆ្អែតឡើយនៅពេលយប់។

មិនតែប៉ុណ្ណោះ ការគេងថ្ងៃ អ័រម៉ូនស្ត្រេសត្រូវបានបញ្ចេញ ដែលអាចបង្កើនសម្ពាធឈាម និងធ្វើឲ្យមានការកើនឡើងជាតិស្ករក្នុងឈាម។ នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកគេងពេលថ្ងៃ ត្រូវប្រឈមនឹងបញ្ហាកើតជំងឺទឹកនោមផ្អែម៕

nap-time

មតិយោបល់