ព័ត៌មានជាតិ

អាជ្ញាធរ អនុញ្ញាតិឲ្យគណបក្សសង្រ្គោះជាតិ ធ្វើពិធីសំណេះសំណាល នៅទីស្នាក់ការនៅថ្ងៃទី៩កញ្ញានេះ

ភ្នំពេញ: ក្នុងកិច្ចប្រជុំពិភាក្សាការងារ រវាងអាជ្ញាធររាជធានីភ្នំពេញនិង តំណាងគណបក្សសង្រ្គោះជាតិ កាលពីរសៀលថ្ងៃទី៧ កញ្ញាជុំវិញការស្នើសុំ ធ្វើពិធីសំណេះសំណាល រវាងថ្នាក់ដឹកនាំជាមួយរចនាសម្ព័ន្ធនិង មហាជននៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិនៅថ្ងៃទី៩កញ្ញា គឺសាលារាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យគណបក្សនេះ ធ្វើពីធីជួបជុំសំណាលសំណាលបាន ប៉ុន្តែត្រូវចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ក្នុងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ហើយមិនត្រូវចតយានយន្ត លើទ្រូងឬចិញ្ចើមផ្លូវដែរ។

បើយោងតាមកំណត់ហេតុ នៃកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញនិង តំណាងគណបក្សសង្រ្គោះជាតិ ខាងលើនេះគឺភាគីទាំង២ បានសម្រេចគ្នាដូចខាងក្រោម ៖ ទី១ សាលារាជធានីភ្នំពេញ ឯកភាពឲ្យមានការរៀបចំ ពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ ជាមួយរចនាសម្ព័ន្ធគណ:កម្មាធិការ ប្រតិបត្តិរាជធានីភ្នំពេញ នៅថ្ងៃទី៩កញ្ញាចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ក្នុងនោះរួមមាន គណបក្សសង្រ្គោះជាតិ អាចរៀបចំពិធិនៅក្នុង ស្នាក់ការរបស់ខ្លួនតែប៉ុណ្ណោះ មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវនិង ទ្រូងផ្លូវសាធារណ:ធ្វើជាទីតាំង ប្រារព្ធពិធីនិងជាចំណតយានយន្តឡើយ។ ចំពោះចំនួនអ្នកចូលរួមត្រូវសមាមាត្រ ជាមួយទំហំទីតាំងប្រារព្ធពិធី ជៀសវាងហៀរលើ ទ្រូវផ្លូវសាធារណ:នាំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់និង របៀបរៀបរយសាធារណ:។ គណ:បក្សសង្គ្រោះជាតិ ត្រូវផ្សព្វផ្សាយក្រមសីលធម៌ ដល់អ្នកចូលរួម ដោយមិនត្រូវជេរ ប្រមាថឬប្រើពាក្យសំដីមិនសមរម្យដល់សមត្ថកិច្ចនិងអ្នកដទៃ នាំឲ្យប៉ះពាល់ដល់សិទ្ធិនិង សេចក្តីថ្លៃថ្នូរ។កិច្ចការពារសន្តិសុខ សុវត្ថភាពនៅខាងក្នុង អង្គពិធីម្ចាស់សំណើរ ជាអ្នកទទួលខុសត្រូវទាំងស្រុង។ ចំណែកសមត្ថកិច្ចជាអ្នកទទួលខុសត្រូវ ខាងកៅ ហើយក្នុងករណីមានជនសង្ស័យ ត្រូវរាយការណ៍ជូសមត្ថកិច្ច ដើម្បីចាត់វិធានការ ទាន់ពេលវេលា។

គួរបញ្ជាក់ដែរថា គណបក្សសង្រ្គោះជាតិ ប្រកាសអំពីការជួបជុំមួយនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ដោយមានសកម្មជនរបស់ខ្លួន ឡើងមកពីបណ្តាខេត្តមួយចំនួន។ បក្សសង្រ្គោះជាតិ ក៏បានប្រកាសឲ្យសមាជិករបស់ខ្លួន ឃ្លាំមើលតាមដានឲ្យដិតដល់ទៅនឹង សវនាការកាត់ទោស លោក កឹម សុខា នៅពេល២ថ្ងៃខាងមុខនេះផងដែរ ។
សវនាការកាត់ទោស លោក កឹម សុខា នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ គឺជាសំណុំរឿងមិនចូលខ្លួនរបស់ លោក កឹម សុខា ក្នុងនាមជាសាក្សីនៃរឿងក្តីសញ្ចារកម្ម ដែលពាក់ព័ន្ធនឹងរឿងអាស្រូវ របស់លោក ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។ លោក កឹម សុខា ក៏ប្រឈមនឹងការជាប់ពន្ធនាគារ១ខែ ទៅ៦ខែផងដែរ បើតុលាការរកឃើញថា លោកមានទោស នៅក្នុងសំណុំរឿង មិនចូលខ្លួននេះ ៕

%e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a %e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a %e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a %e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a %e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a %e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a %e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a %e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a %e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a %e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%82%e1%9e%8e%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9a

មតិយោបល់