Post News Media ព័ត៌មានជាតិ នគរបាលស្រុកមេ...

នគរបាលស្រុកមេមត់ ឃាត់ខ្លួនមនុស្ស២នាក់ ដកហូតថ្នាំញៀន១កញ្ចប់ធំ

ត្បូងឃ្មុំ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ឃាត់ខ្លួន បន្ទាប់ពីធ្វើការត្រួតពិនិត្យនិងឆែកឆេរ រកឃើញថ្នាំញៀន១កញ្ចប់ធំ នៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ និង១០ នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិ​លេខ៧ ក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថាមុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចបានដាក់កម្លាំងធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាកុលទៅលើអ្នក​ធ្វើដំ​ណើរ​តាមដងផ្លូវ ។ ស្រាប់តែមានជនសង្ស័យខាងលើ ធ្វើដំណើរឆ្លងកាត់ ត្រូវបានសមត្ថកិច្ចឃាត់ឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរ រកឃើញមានថ្នាំញៀនចំនួន ១កញ្ចប់ធំនៅជាប់នឹងខ្លួនជនសង្ស័យ ទើបសម្រេចធ្វើការចាប់ឃាត់ខ្លួន តែម្តង ។ ក្នុងនោះជនសង្ស័យទី១ឈ្មោះ ចន្ថា ខៃ ភេទប្រុស អាយុ ២២ឆ្នាំ និងជនសង្ស័យទី២​ឈ្មោះ ហួត ហួ ភេទប្រុស អាយុ ២០ ឆ្នាំ រស់ភូមិអង្អោក ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។ ក្នុងនោះដែរ វត្ថុតាងដែសមត្ថកិច្ចដកហូតបានរួមមាន ក្រាមពណ៌​សថ្លា​ចំនួន ០១កញ្ចប់ធំ ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមេមត់ ធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាង​សំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន