ព័ត៌មានជាតិ

ផ្ទុះអាវុធជាច្រើនគ្រាប់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមិនដឹងមូលហេតុ

បន្ទាយមានជ័យ: យោងតាមប្រភពព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលរស់នៅតាមព្រំដែនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ កាលពីវេលាម៉ោង១២ យប់ឈានចូលថ្ងៃ៨ ខែកញ្ញា ឆ្នាំ ២០១៦ នេះ មានការផ្ទុះអាវុធជាច្រើនគ្រាប់ ចេញពីទឹកដីថៃជាប់និងព្រំដែនកម្ពុជា ចំណុច​ក្រោយផ្ទះ ឈ្មោះ សុខ ក្នុងភូមិសាស្ត្រ ភូមិអូរសំព័រ ឃុំអូរសំព័រស្រុកម៉ាឡៃ ដែលមានការសង្ស័យថា មានការនាំឈើគ្រញូងឆ្លងដែន។

តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា មុននឹងមានការផ្ទុះអាវុធគឺខាងកម្ពុជា នៅម្តុំផ្ទះឈ្មោះ សុខ មានសមត្ថកិច្ចប្រដាប់អាវុធជាច្រើនស្ថាប័ន នៅដាច់ដោយឡែកពីគ្នាពុំដឹង​រង់​ចាំ​បង្ក្រាបបទល្មើសអ្វីនោះទេ ។តែប្រភពខ្លះនិយាយថា សង្ស័យចាំបង្ក្រាបឈើគ្រញូងចេញពីព្រំដែន។

ជុំវិញបញ្ហាខាងលើ លោក ឈិត លី មេបញ្ជាការនគរបាលការពារព្រំដែន៨១៥ប្រចាំព្រំដែនស្រុកម៉ាឡៃ បានឲ្យដឹងថា ទាក់ទងនិងការផ្ទុះអាវុធយប់មិញលោកទទួល​បានព័ត៌មាននោះដែរ តែគឺលឺចេញពីខាងក្នុងដីថៃជិតព្រំដែនកម្ពុជា ក្រោយផ្ទះឈ្មោះ សុខ តែលោកសួរទៅខាងថៃភាគីថៃថា មិនដឹង ហើយបញ្ហានេះ មកដល់រសៀល​ថ្ងៃទី៨ ខែកញ្ញានេះ លោកក៏មិនទាន់ទទួលបានព័ត៌មានរឿងអ្វី ឫប្រជាពលរដ្ឋមានគ្រោះថ្នាក់ក៏មិនទាន់ដឹង ៕

ផ្ទុះអាវុធ

ផ្ទុះអាវុធ

ផ្ទុះអាវុធ

មតិយោបល់