ព័ត៌មានជាតិ

នគរបាលក្រុងស្ទឹងត្រែងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ស្ទឹងត្រែង: ជនសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងស្ទឹងត្រែងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង១១ និង១៥នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែក ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ រ័ត្ន ធា អាយុ២៣ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតូមីន(ម៉ាទឹកកក)មួយកញ្ចប់តូច។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការដាក់ទោសទៅតាមនិតិវិធីច្បាប់៕

photo_2016-09-08_19-21-49

photo_2016-09-08_19-21-56

photo_2016-09-08_19-21-59

មតិយោបល់