សៀមរាបៈ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ រស់នៅក្នុងភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ លោក លុក ផុស អភិបាលស្រុកអង្គរជុំ លោកវរសេនីយ៍ត្រី ម៉ាន់ សុខាត់ អធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ជាស្ត្រីមេម៉ាយ និងចាស់ជរាចំនួន០២គ្រួសារ ។
លោកអភិបាលស្រុក បានបញ្ជាក់ថា ទោះបីជាថវិកា និងគ្រឿងឧបភោគ បរិភោគ ដែលចែកជូនដល់ លោក អ៊ុ លោកពូ អ្នកមី នាពេលនេះ មានលក្ខណៈបន្តិចបន្តួចក្តី គឺសម្រាប់ជួយដោះស្រាយទុក្ខលំបាកបានមួយគ្រាផងដែរ។ បន្ទាប់មក លោកយាយ លោកតា បានសម្ដែង នូវទឹកចិត្តសប្បាយរីករាយ និង បានថ្លែងអំណរគុណជាខ្លាំង ដល់លោក អភិបាលស្រុក និងអស់លោក ដែលបានចុះសាកសួរសុខទុក្ខ និងចែកអំណោយ ប្រជាពលរដ្ឋទីទ័លក្រជាស្ត្រីមេម៉ាយ និងចាស់ជរា ដូចជា រូបខ្ញុំនៅពេលនេះ ខ្ញុំសូមជូនពរ ឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន អាយុយឺនយូរ និងសម្រេចភារកិច្ចគ្រប់យ៉ាង។
លោកវរសេនីយ៍ត្រី ម៉ាន់ សុខាត់ អធិការនគរបាលស្រុក បានឲ្យដឹងថា គ្រួសារដែលទទួលបានថវិកា និងគ្រឿងឧបភោគ បរិភោគ នាពេលនេះ មាន ទី១ឈ្មោះ លី ទីន ភេទស្រី អាយុ៨១ឆ្នាំ ជាស្ត្រីមេម៉ាយ។ ទី២ឈ្មោះ បឿន វ៉ែន ភេទប្រុស អាយុ៨១ឆ្នាំ និងប្រពន្ធឈ្មោះ ឈិត ហូយ អាយុ៩២ឆ្នាំ។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា ក្នុង០១គ្រួសារទទួលបាន ថវិការចំនួន២០ម៉ឺនរៀល, អង្គរ២៥គីឡូក្រាម, ចានដែកធំ០១, ឆ្នាំដាំបាយ០១, ចង្ក្រានហ្គាស០១, ធុងដាក់ទឹក០១, ទឹកត្រី០១យូរ, ទឹកស៊ីអ៊ីវ០១យូរ, មុង០១, កន្ទេល០១ និងខ្នើយ០១៕
មតិយោបល់