ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់បណ្តាញលូស្តង់ដារខ្នាតធំបានប្រវែង១៨០គីឡូមែត្រ អាចដោះស្រាយតំបន់ធ្លាប់លិចលង់បានជោគជ័យ

ភ្នំពេញៈ មកដល់ពេលនេះ អនុវត្តតាមផែនការដោះស្រាយបព្ហាទឹកភ្លៀងជន់លិច ក្នុងរយៈពេល៣ឆ្នាំមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់​បណ្តាញ​លូស្តង់ដារខ្នាតធំសរុបប្រវែង ១៨០គីឡូម៉ែត្រ ដែលធ្វើឲ្យតំបន់ធ្លាប់លិចលង់ ដោះស្រាយបានជោគជ័យ ហើយក៏ទទួលបានការកោតសរសើរ​ពីប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផងដែរៗ។

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងផែនការដោះស្រាយបព្ហាទឹកភ្លៀងជន់លិច ក្នុងរយៈពេល៣ឆ្នាំមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បណ្តាញលូ​ស្តង់​ដារ​ខ្នាតធំសរុបប្រវែង ១៨០គីឡូម៉ែត្រដែលធ្វើឲ្យតំបន់ធ្លាប់លិចលង់ ត្រូវបានដោះស្រាយ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ជាក់ស្តែងក្នុងរយៈពេល ៤ខែកន្លះនៃរដូវវស្សានេះ យើងសង្កេតឃើញថា ទីតាំងដែលធ្លាប់លិចទឹកចំនួន២៥ទីតាំង ត្រូវបានដោះស្រាយ​មិនលិចលង់ ឬកាត់បន្ថយការលិចលង់ បានជោគជ័យ ក្នុងនោះរួមមាន ទី១តំបន់មុខព្រះបរមរាជវាំង ទី២តំបន់ផ្លូវហ្សាលដឺហ្គោល ទី៣តំបន់ផ្សារទួលទំពូង ទី៤តំបន់មុខ​ស្ថានទូតចិន ទី៥តំបន់ស្តុបម៉ុងឌីយ៉ាល់ ទី៦តំបន់ភ្លើងស្តុបផ្សារដេប៉ូ ទី៧តំបន់មហាវិថីកម្ពុជាក្រោម ទី៨តំបន់ជុំវិញវត្តភ្នំ ទី៩តំបន់ផ្លូវលេខ៤៧ ទី១០តំបន់ផ្សារកណ្តាល ទី១១តំបន់ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង ទី១២តំបន់ផ្សារមាន់អាំង ទី១៣តំបន់មុខវិទ្យាល័យឥន្ទ្រទេវី ទី១៤តំបន់ផ្លូវលេខ៦៣ ទី១៥តំបន់ព្រឹទ្ឋសភា ទី១៦តំ​បន់​រង្វង់​មូល​សំពៅមាស ទី១៧តំបន់ផ្សារអូរឫស្សី ទី១៨តំបន់ផ្លូវសុខហុក ទី១៩តំបន់ភ្លើងស្តុបវត្តមហាមន្ត្រី ទី២០តំបន់ផ្លូវលេខ២០០៤ ស ឡា ទី២១តំបន់ផ្លូវលេខ១៩៨៦ ទី២២​តំបន់ផ្លូវវេងស្រេង ទី២៣តំបន់ផ្លូវលេខ៩០ ទី២៤តំបន់ផ្លូវលេខ៩២ និងទី២៥តំបន់មហាវិថីព្រះមុនីវង្ស មុខពេទ្យកាលម៉ែត្រ មុខសាកលវិទ្យាល័យសុខាភិបាល។

មន្ត្រីដដែលបានបញ្ជាក់ថា នៅចុងខែកញ្ញា នេះ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន ៣កន្លែង គឺស្ថានីយ៍បូមទឹកបឹងត្របែក ទួលគោកទី១ ទួលគោកទី២ នឹងដាក់ឲ្យ​ដំណើរការបូមទឹក ដែលនឹងធ្វើឲ្យប្រសិទ្ឋិភាពដោះស្រាយទឹកលិចកាន់តែល្អប្រសើរ ៕

ដាក់លូដាក់លូដាក់លូដាក់លូដាក់លូដាក់លូដាក់លូដាក់លូដាក់លូ

មតិយោបល់