ភ្នំពេញៈ ស្រ្តីម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខភោជនីយដ្នាន ស៊ូស៊ូ ស៊ុគីស៊ុប ផ្លូវលេខ 290 សង្កាត់ ទួលស្វាយព្រៃទី2 ខណ្ឌចំការមន រាជធានីពេញ។
យោងតាមដីកាបង្គាប់ឲ្យចាប់លេខ418 ឆ.ដ.ច.ន ចុះថ្ងៃទី ២៨-០៦-២០១៦ ចេញដោយលោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សុខ ច័ន្ទណាវី ភេទស្រី អាយុ៣៦ឆ្នាំ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥-០៩-២០១៥៕
មតិយោបល់