ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ពីបទឆបោក

ពោធិ៍សាត់: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុង ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យនិង​បក្សពួក បានយកវិក័យប័ត្រមាស ទៅដូរយកលុយពីគេ ប៉ុន្តែមិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតក្នុងផ្សារពោធិ៍សាត់ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ ទូច សុខណា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ។ ចំណែកបក្​សពួក​ជនសង្ស័យ ម្នាក់ទៀត រត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕

ឆបោក

ឆបោក

ឆបោក

មតិយោបល់