ព័ត៌មានជាតិ

ផ្លូវមួយខ្សែប្រវែង២.៩០០ម៉ែត្រក្នុងឃុំបត់ត្រង់ ត្រូវបានជួសជុល

បន្ទាយមានជ័យៈ ពលរដ្ឋក្នុងភូមិបត់ត្រង់ធំលិចនៃឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានសម្តែងក្តីរីករាយគ្រាដែលទទួលបានការជួសជុលផ្លូវមួយខ្សែប្រវែងជិត៣.០០០ម៉ែត្រនោះ។

លោកស្រី សុខ រ៉ា ប្រជាពលរដ្ឋក្នុងភូមិបត់ត្រង់ធំលិចបានថ្លែងប្រាប់អង្គភាព post newsនៅរសៀលថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៦នេះថា គាត់ពិតជាសប្បាយរីករាយបន្ទាប់ពីឃើញផ្លូវមួយខ្សែនេះត្រូវបានជួសជុល។ ផ្លូវនេះខូចជាច្រើនឆ្នាំមកហើយមិនដែលធ្វើការជួសជុលទេ ប្រជាពលរដ្ឋក្នុងភូមិពិតជាមានការលំបាកណាស់ក្នុងការធ្វើដំណើរពិសេសកូនៗគាត់ពិបាកពេលដើរទៅរៀននៅសាលាហើយម្តាយគាត់ចាស់មិនអាចដើរទៅសុំសីលនៅវត្តបានទេ។គាត់ក៏ដូចប្រជាពលរដ្ឋក្នុងភូមិពិតជាមានក្តីរីរាយណាស់ ពីពេលនេះទៅគាត់លែងលំបាកធ្វើដំណើរទៀតហើយ សូមថ្លែងអំណរគុណលោក សួន បវរ និងលោក ឈើយ ចាន់ណា អភិបាល អភិបាលរងខេត្តបន្ទាយមានជ័យដែលបានគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ។

ថ្លែងប្រាប់ post news ផងដែរលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទើបអាជ្ញាធរខេត្តសំរេចជួសជុលផ្លូវនេះជូនគាត់ដែលមានប្រវែងប្រមាណជា២.៩០០ម៉ែត្រ។ ហើយក្នុងការជួសជុលនេះគឺចំនាយថវិកាផ្ទាល់ពីលោកក្នុងការទិញប្រេង គ្រួសក្រហមមកចាក់នឹងមានការឧបត្ថម្ភគ្រឿងចក្រពីលោក ឈើយ ចាន់ណា អភិបាលរងខេត្តដែលទើបប្រកាសបានមួយថ្ងៃ។ លោកថាផ្លូវនេះពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃហើយមួយវិញទៀតរដូវនេះជារដូវវស្សារដូវភ្ជុំបិណ្ឌក៏ជិតចូលមកដល់ដូច្នេះអំណោយដល់បងប្អូនធ្វើដំណើរទៅវត្តដើម្បីធ្វើបុណ្យទានឧទ្ទិសកុសលជូនញាតិការរបស់ពួកគាត់។

លោក សួន បវរ ក៏បានបញ្ជាក់បន្ថែមផងដែរថា ប្រជាពលរដ្ឋអាចថ្លែងនូវទុក្ខវេទនា កម្សត់ អត់ក្រ និងបញ្ហាប្រឈមនានាមកដល់បានតាមរយៈផេកហ្វេសប៊ុកលោកបានគឺ suon bava លោកនិងដោះស្រាយរាល់ការសំណូមទាំងនោះ រាស្ត្រក្នុងខេត្តណាមានលំបាក លោកនឹងទៅដល់ទីនោះ៕

photo_2016-09-10_19-32-49photo_2016-09-10_19-32-57photo_2016-09-10_19-33-00photo_2016-09-10_19-33-03photo_2016-09-10_19-33-06photo_2016-09-10_19-33-10photo_2016-09-10_19-33-13photo_2016-09-10_19-33-17photo_2016-09-10_19-33-20photo_2016-09-10_19-33-23photo_2016-09-10_19-33-27

មតិយោបល់