ព័ត៌មានសុខភាព

តិចនិចកម្ចាត់ស្នាមប្រលាក់ចេញពីខោអាវ ឲ្យជ្រះស្អាតដូចទើបនឹងទិញថ្មី

មនុស្សភាគច្រើនតែងតែមានអារម្មណ៍ខ្ជិល នៅពេលដែលឃើញខោអាវគច្រើន ឬប្រលាក់ខ្លាំង បន្ទាប់ពីស្លៀកពេញមួយសប្តាហ៍។ ប៉ុន្តែនេះជាការងារមួយដែលយើងត្រូវតែធ្វើ ដើម្បីជួយសន្សំសំចៃប្រាក់កាសក្នុងការទិញថ្មី។
ចុះបើខោអាវប្រលាក់ខ្លាំង តើមានវិធីអ្វីដោះស្រាយបាន ហើយអាចរក្សាខោអាវឲ្យស្អាតដូចទើបនឹងទិញថ្មីនោះ?

ដំណោះស្រាយនោះ គឺទឹកខ្មេះ
ទឹកខ្មេះ ពិតជាមានប្រសិទ្ធិភាពបន្ទន់សំលៀកបំពាក់ នៅពេលដែលអ្នកចាក់វាបន្តិចចូលទៅក្នុងម៉ាស៊ីនបោកគក់។ មិនតែប៉ុណ្ណោះ អាស៊ីតនៅក្នុងទឹកខ្មេះអាចបង្កើនគុណភាពនៃសាប៊ូ សម្រាប់កម្ចាត់ស្នាមប្រលាក់ដោយសារតែញើស។ (វិធីប្រើ អ្នកគ្រាន់តែបន្ថែមទឹកខ្មេះកន្លះកែវ ចូលទៅក្នុងម៉ាស៊ីនបោកគត់)។

លើសពីនេះទៅទៀត ប្រសិនបើស្នាមប្រលាក់ដោយសារតែដី ឬភក់ ពិបាកនឹងលាងជម្រះ ទឹកខ្មេះ ក៏អាចជួយបានដែរ។ អ្នកគ្រាន់តែចាក់ទឹកខ្មេះកន្លះកែវលាយជាមួយទឹកក្តៅឧណ្ឌៗ ហើយត្រាំសំលៀកបំពាក់មួយយប់ ព្រឹកឡើងទើបលាងជម្រះធម្មតា។

នេះ គឺជាវិធីសាស្ត្របែបធម្មជាតិ ដែលអាចជួយឲ្យសំលៀកបំពាក់របស់អ្នកមានភាពទន់ ហើយគ្មានស្នាមប្រលាក់ដូចទើបនឹងទិញថ្មី៕

washing-clothes

មតិយោបល់