ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់ ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូ នៅទឹកដីខណ្ឌឬស្សីកែវ

ភ្នំពេញៈ ជនសង្ស័យចំនួនពីរនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង៨ និង៤០នាទីព្រឹក រួមទាំងម៉ូតូចំនួនពីរគ្រឿងពាក់ព័ន្ធករណី វាយប្លន់យកម៉ូតូនៅក្នុងក្នុងមូលដ្ឋានសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជិតភ្លឺថ្ងៃដដែល។

ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះរស់ ច័ន្ទសុភ័ក្ត្រដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២-ឈ្មោះទ្រី មួយអុី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ផ្លូវលេខ៤ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចដកហូតម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៤ និង០១គ្រឿងទៀតម៉ាកឆាលីកែទៅជាម៉ាកMSXពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1CQ-2283។

តាមការបំភ្លឺសាក្សីក្បែរកន្លែងកើតហេតុបានឲ្យដឹងថា វេលាម៉ោង ៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញានេះ នៅចំណុចលើផ្លូវ២៧៣ កែងផ្លូវរថភ្លើង ក្រុមទី១ ភូមិទួលគោក សង្កាត់ទួលសង្កែ ឃើញជនរងគ្រោះម្នាក់ ត្រូវជនសង្ស័យចំនួន០៣នាក់ព្រួតវាយ រួចជនសង្ស័យម្នាក់បានយកម៉ូតូជនរងគ្រោះជិះចេញបាត់ រីឯជនសង្ស័យចំនួន០២នាក់ទៀតគេចខ្លួនបាត់ទៅ ហើយជនរងគ្រោះ ក៏ចេញពីកន្លែងកើតហេតុបាត់ដែរ។

តាមចម្លើយសារភាពជនសង្ស័យដែលឃាត់ខ្លួនចំនួន០២នាក់ខាងលើថា នៅម៉ោង ០៨ព្រឹក ថ្ងៃទីខែឆ្នាំដដែល គឺឈ្មោះ ហៅ ភេទប្រុស ប្រហែលអាយុ២០ឆ្នាំជាង ទីលំនិងមុខរបរ មិនប្រាកដ បានឲ្យពួកខ្លួនទៅយកម៉ូតូ០១គ្រឿងម៉ាកខាងលើទុកក្រោមដើឈើក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពេលទៅដល់ពួកខ្លួនយកជិះចេញបានបន្តិចស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនពួកខ្ញុំតែម្ដង។

ករណីខាងលើអធិការដ្ឋាន និងប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនជនសង្ស័យ០២នាក់ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវបក្សពួកជនដៃដល់បន្តទៀត៕

photo_2016-09-11_19-30-29

មតិយោបល់