ព័ត៌មានជាតិ

រថយន្តស្លាកលេខ 2AE-2951 បើកបុកម៉ូតូទាំងកំរោល បណ្តាលឲ្យស្លាប់ទាំង ០៣នាក់ ក្នុងនោះមានក្មេងអាយុ ០១ឆ្នាំម្នាក់

កំពត: កាលពីរសៀលម៉ោង ៣ និង៥០នាទី ថ្ងៃទី១១ ខែកញ្ញានេះ មានរថយន្តមួយគ្រឿងពាក់ស្លាកលេខ 2AE-2951 បានបើកទៅបុកម៉ូតូមួយគ្រឿងទាំងកម្រោល បណ្តាលឲ្យជនរងគ្រោះដែលជិះម៉ូតូនោះស្លាប់ភ្លាមៗចំនួន ០២នាក់ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលជនរងគ្រោះគឺសុទ្ធតែជាស្រ្តី និងក្មេងអាយុទើបតែ ០១ឆ្នាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅផ្លូវជាតិលេខ៣១ ស្ថិតនៅភូមិ ដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

បើតាមសមត្ថកិច្ចចរាចរណ៍ដែលទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានគ្នាបីនាក់ សុទ្ធតែនារីជិះម៉ូតូម៉ាក សង់សេ ១២៥ ឆ្នាំ២០០៨ បានធ្វើដំណើរបញ្ច្រាស់ទិសគ្នាជាមួយរថយន្ត។ មកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបើកបុកទាំងកម្រោលតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរក្រោយហេតុការណ៍ បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។ ក្រោយហេតុការណ៍ កម្លាំងនគរបាល បានចុះដល់កន្លែងកើតហេតុ ដឹកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្តកំពត។

មន្ត្រីនគរបាលដដែល បន្តថា រថយន្តបង្កបើកបរក្នុងទិសដៅ ពីជើងទៅត្បូង បញ្ជ្រាស់ទិសគ្នា លុះមកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូចំពេញទំហុឹង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់២ និងរបួសធ្ងន់ម្នាក់ តែស្លាប់ក្រោយបញ្ជូនទៅពេទ្យ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បាននិងកំពុងវាស់វែង ធ្វើកោសល្យវិច្ច័យ៕

photo_2016-09-11_20-15-11

photo_2016-09-11_20-15-14

photo_2016-09-11_20-15-17

photo_2016-09-11_20-15-19

photo_2016-09-11_20-15-33

មតិយោបល់