ព័ត៌មានជាតិ

សង្ស័យមន្រ្ដីយោធាអង្គរក្សម្នាក់ បើករថយន្តបុករះកន្លែងលក់គុយទាបាយឆា ដើមឈើ បង្គោលភ្លើង បាក់រាបដល់ដី បណ្ដាលឲ្យរបួសធ្ងន់២នាក់

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា ធ្លាក់ភ្នែកបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលរេចង្កូតបុករះកន្លែងលក់គុយទាវមីឆា និងបង្គោលភ្លើង ព្រមទាំងដើមឈើបាក់រាបដល់ដី បណ្ដាលឲ្យរងរបួសធ្ងន់ បុរស២នាក់ កំពុងហូបបាយឆា ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចជិតស្ថានទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងស្រាជោគជាំ សង្ស័យជាមន្ត្រីយោធា បានបើករថយន្តតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6433 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំ បុករះកន្លែងលក់គុយទាវបាយឆា និងបង្គោលភ្លើង ព្រមទាំងដើមឈើ បាក់រាបដល់ដី បណ្ដាលឲ្យបុរសពីរនាក់ កំពុងហូបបាយឆារងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្តោះ។

ក្រោយហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញ មកវាស់វែងស្ទូចរថយន្តបង្ក និងម្ចាស់រថយន្ត ទៅការិយាល័ចរាចរណ៌ផ្លូវ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់