ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសជនជាតិបារាំង រួមនឹងថ្នាំញៀន១កញ្ចប់ធំ

ព្រះសីហនុ: បុរសជនជាតិបារាំងម្នាក់ ត្រូវកម្លាំងជំនាញការិលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការក្រុង បានធ្វើការបង្ក្រាប និងឃាត់ខ្លួននៅវេលាម៉ោង១២និង២០នាទីយប់ថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៦ នៅផ្ទះសំណាក់តោ២ ស្ថិតនៅក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុង\ខេត្ត ព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ Jullien David Fleury កើតថ្ងៃទី30-04-1985 សញ្ញជាតិបារាំង រួមទាំងដកហូតបានម៉្សៅមេតំហ្វេតាមីន (ម៉ាទឹកកក)១កញ្ចប់ធំ។

បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាកាចាត់កាតាមច្បាប់៕

photo_2016-09-12_10-40-36

មតិយោបល់