ព័ត៌មានជាតិ

នគរបាលខណ្ឌដូនពេញបង្រ្កាប ជនសង្ស័យប្រើប្រាស់ថ្នាំញៀន២នាក់

ភ្នំពេញ: មុខសញ្ញាជួញដូរគ្រឿង២នាក់ ត្រូវកម្លាំងនគរបាលរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនិង កម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។

ចុះជួយខណ្ឌដូនពេញ បានបន្តចាប់បង្រ្កាបកាលពី វេលាម៉ោង១និង៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខក្តាន់ពីរ ភូមិ៣ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យថាក្រុមជនសង្ស័យ ពាក់ព័ន្ធនិងគ្រឿងញៀន២នាក់ ទី១ឈ្មោះចាន់ សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី២ឈ្មោះអ៊ឹម ជំនិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា។ ត្រូវឃាត់ខ្លួនពីបទប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន និងដកហូតម៉ាទឹកកក១កញ្ចប់ តូចនិងម៉ូតូ១គ្រឿង ម៉ាកវ៉េវពណ៌ស មួយគ្រឿងនិងទូរស័ព្ទ៦គ្រឿង ។

មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន ក្រុមជនសង្ស័យគឺកម្លាំងនគរបាល ផ្នែកយុត្តធម៌ ខណ្ឌដូនពេញ បានសហការជាមួយ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនិង កម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះជួយខណ្ឌដូនពេញ បានទទួលព័ត៌មាន សម្ងាត់ថាមានក្រុមជនសង្ស័យ២នាក់ បានមកទិញថ្នាំញៀន នៅម្តុំក្តាន់ពីរ ទើបកម្លាំងចុះទៅដល់ឃើញ ជាក់ស្តែង ជនសង្ស័យកំពុងជិះម៉ូតូម៉ាកវ៉េវ មួយគ្រឿង ក៏ហៅសួរនាំនិងឆែកឆេរ ឃើញលាក់ទុកថ្នាំញៀន១កញ្ចប់ ដើម្បីយកទៅប្រើប្រាស់បន្តទៀត ក៏នាំខ្លួនមកសួរនាំ នៅអធិការនគរបាល ខណ្ឌដូនពេញ ដើម្បីរកមេក្លោង ដែលជាអ្នកលក់ធំនោះធ្វើការ ស្រាវជ្រាវតាម ចាប់ខ្លួនបន្តទៀត ។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងព្រហ្មទណ្ឌ នាំយកមកឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននរគបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

krung

មតិយោបល់