ភ្នំពេញៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញសេចក្តីថ្លែងការណ៍ពន្យល់សាធារណៈជន ចំពោះសំណុំរឿង លោក កឹម សុខា ពាក់ព័ន្ធនឹងករណីដែលតុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស លោកដាក់ពន្ធនាគារកំណត់រយៈពេល៥ខែ និងពិន័យជាប្រាក់ចំនួន ៨០ម៉ឺនរៀលចូលថវិការដ្ឋ។
យោងតាមការគូសបញ្ជាក់របស់សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រោយមានការផ្តន្ទាទិសលោក កឹម សុខា ក្រុមសាមាជិកគណបក្សសង្គ្រោះជាតិបានផ្សព្វផ្សាយឯកសារមួយដោយដាក់ចំណងជើងថា «ឯកសារស្តីពីការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា គឺជារឿងនយោបាយ» ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា ដើម្បីចៀសវាងការភ័ន្តច្រឡំនានាក្នុងចំណោមសាធារណៈមតិលើខ្លឹមសារច្បាប់ និងការអនុវត្តច្បាប់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនដូចខាងក្រោម ។
មតិយោបល់