ព័ត៌មានជាតិ

ឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេចព្យាយាមគេចខ្លួន ត្រូវសមត្ថកិច្ចចាប់ក្របួចបានទាំង២នាក់

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ដែលជាក្រុមចោរឆក់មុខសញ្ញាចាស់ ដែលតែងតែនាំគ្នាជិះម៉ូតូធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់​ប្រជាពលរដ្ឋ​នៅតាមដងផ្លូវសាធារណ:យ៉ាងសកម្ម ត្រូវកម្លាំងល្បាតរបស់នគរបាលខណ្ឌច្បារអំពៅឡោមព័ទ្ធចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំង២នាក់ជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាព​ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចព្យាយាមរត់គេចខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុច​លើផ្លូវបេ​តុង ក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំងពីរនាក់ទី១មានឈ្មោះ មិន សុខជា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរមិនពិត​ប្រាកដ និងជនសង្ស័យទី២មានឈ្មោះ មឿន ចាន់បុរី អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូម៉ាក ZOOMER-X ពណ៌​កាប់ស្តាំង ពាក់ស្លាកលេខ ភ្នំពេញ 1GA-9225 មួយគ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព , កាបូបដៃពណ៌ខ្មៅ មានប្រាក់ដុល្លារចំនួន ២៦៥ ដុល្លារ និង លុយខ្មែរចំនួន ៨ម៉ឺនរៀលដែលជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធកំពុងតែជិះម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីផ្ទះទៅផ្សារច្បារអំពៅនោះ លុះបាន​មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ ភ្នំពេញ 1GA-9225 មកអែបក្បែរ​ម៉ូតូជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកការបូបដៃ ពណ៌ខ្មៅ ដែលស្ត្រីរងគ្រោះកំពុងកាន់បានសម្រេច ហើយព្យាយាមបើកម៉ូតូគេចខ្លួន ដោយអស់លក្ខ័ខណ:​ដែលជន​សង្ស័យកំពុងបើកម៉ូតូគេចខ្លួនក៏ដួល ត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងធ្វើឲ្យជនសង្ស័យភ័យក៏រត់ចោលម៉ូតូចូលទៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះប្រជាពលរដ្ឋ ស្របពេល​កម្លាំងល្បាតនគរបាលខណ្ឌច្បារអំពៅចុះមកដល់ ក៏ធ្វើការឡោមពទ្ធ័ចាប់ឃាត់បានតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំ​រឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ។ចំណែកកាបូបដែលសមត្ថកិច្ចដកហូតពីជនសង្ស័យបាន ពេលនេះបានប្រគល់ទៅឲ្យជនរងគ្រោះ​ដែលជាម្ចាស់​កាបូបវិញហើយ ៕

ចោរឆក់កាបូប

ចោរឆក់កាបូប

ចោរឆក់កាបូប

ចោរឆក់កាបូប

ចោរឆក់កាបូប

ចោរឆក់កាបូប

ចោរឆក់កាបូប

ចោរឆក់កាបូប

ចោរឆក់កាបូប

មតិយោបល់