ប៉េកាំង៖ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅក្នុងដីគោករបស់ប្រទេសចិនបានកើនឡើង ៥,២៥ភាគរយនៅក្នុងឆ្នាំ ២០១៣ បើធៀបទៅនឹងឆ្នាំមុន ដែលគិតជាទឹកប្រាក់មានចំនួន ១១៧,៥៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។
តែនៅក្នុងខែធ្នូ លំហូរ FDI របស់ប្រទេសចិន បានកើនឡើង ៣,៣ភាគរយពីមួយឆ្នាំមុនទៅ គិតជាទឹកប្រាក់មានចំនួន ១២,០៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាម អ្នកនាំពាក្យរបស់ក្រសួង លោក សេន ដានយ៉ាង បាននិយាយ នៅក្នុងសន្និសីទកាសែតមួយ៕
មតិយោបល់