ព័ត៌មានសិល្បៈ និងកម្សាន្ត

Lady Gaga សម្ដែងញាក់សាច់ហ្មង នៅក្លឹបទីក្រុងឡុងដ៍

តារាចម្រៀង Lady Gaga បានធ្វើឲ្យអ្នកគាំទ្រនៅទីក្រុងឡុងដ៏ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហាញសកម្មភាព រាំអត់ពាក់អាវទ្រនាប់ ។

យោងតាមព័ត៌មាន hollywoodreporter នៅថ្ងៃទី១០ ខែកញ្ញា ថា ក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលដែល Lady Gaga បានសម្តែងផ្ទាល់ជាលើកដំបូងនៅក្លឹបទីក្រុងឡុងដ៍ ដែលអាចចាត់ទុកថាជាការសម្ដែងថ្មីបំផុតរបស់នាងដែលបង្ហាញចំណីភ្នែកល្អឥតខ្ចោះនៅព្រឹកថ្ងៃសៅរ៍ នៅក្នុងក្លឹបទីក្រុងឡុងដ៍។

ការសម្ដែងដែលជា ចំណីភ្នែកល្អឥតខ្ចោះនេះ នាងបានលើកបទទោលថ្មីដំបូងរបស់នាងដែលមានចំណងជើងថា “Illusion” មកសម្ដែង ដែលបទនេះក្នុងរយ:ពេលលបីឆ្នាំមុនបានកើនឡើងដល់លេខ១ នៅលើតារាង Billboard បន្ទាប់ពីបទចម្រៀងនេះត្រូវបានចាក់នៅស្ថានីយ៍វិទ្យុ BBC នាយប់ថ្ងៃព្រហស្បតិ៍។ បទចម្រៀងនេះត្រូវបានចេញផ្សាយជាផ្លូវការមានក្នុង Youtube នៅថ្ងៃបន្ទាប់៕
lady-gaga
សូមទស្សនាវីដេអូ Lady Gaga ខាងក្រោមនេះ៖
//www.youtube.com/watch?v=2bZIremnuh0
អេបិល

មតិយោបល់