ស្ទឹងត្រែងៈ ម៉ូតូឌ្រីមសង់ចំនួនពីរគ្រឿង បានបុកគ្នាពេញទំហឹងម្នាក់ចូលពេទ្យ ម្នាក់រត់ចោលម៉ូតូ ដោយហេតុករណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចជិតកែវអ៊ូរ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អ្នកឃើញហេតុការណ៍បាននិយាយថា គេបានឃើញម៉ូតូម៉ាកឌ្រីមសង់ផលិតឆ្នាំ២០០៨មួយគ្រឿង បើកក្នុងល្បឿនលឿនស្របទិសគ្នាខណៈពេលដែលមកដល់ចំណុចកើតហេតុម៉ូតូឌ្រីមសង់នោះបានវ៉ាម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងទៀតផលិតឆ្នាំ២០០២ ក្រោយមកមិនដឹងមូលហេតុអ្វីស្រាប់តែម៉ូតូរ៉េចង្កូតបុកពីក្រោយពេញទំហឹងបណ្តាលឲ្យដួលរប៉ាត់រប៉ាយ ពាសពេញថ្នល់តែម្តងទៅ។
ប្រភពបន្តថា ក្រោយកើតហេតុគេបានឃើញជនរងគ្រោះភាគគីខាងម៉ូតូសង់២០០២ ត្រូវបានអ្នកនៅក្បែរនោះដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ ចំណែកឯម្ចាស់ម៉ូតូសង់២០០៨ ក្រោយពីបង្កគ្រោះថ្នាក់ភ្លាមស្រាប់តែដាក់មេប្រូចរត់ចោលម៉ូតូខ្លួនឯង គេចខ្លួនបាត់ស្រម៉ោលតែម្តង។
ចំពោះម៉ូតូដែលបានប្រលះគ្នាខាងលើទីមួយម៉ាក ទី១. ឌ្រីមសង់ដូចគ្នា ពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ 1I-6645 ផលិតឆ្នាំ២០០២ បើកបរដោយបុរសម្នាក់ឈ្មោះជួប ជឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ទី២. ឌ្រីមសង់ ដូចគ្នា ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខស្ទឹងត្រែង1A-7487 ម្ចាស់ម៉ូតូរត់គេចខ្លួន។
ក្រោយហេតុការណ៍ គេឃើញសមត្ថកិច្ចចុះវាស់វែងព្រមទាំងអូសយកម៉ូតូទាំងពីរទៅរក្សាទុកនៅស្នងការនគរបាលខេត្តភ្លាមៗផងដែរ៕






មតិយោបល់