ព័ត៌មានជាតិ

ចាប់កូនបំណុល ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ

ភ្នំពេញៈ បុរសម្នាក់ ត្រូវម្ចាស់បំណុលចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ពីបទឆបោកដែលប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាសល់បំណុលឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលជាកូនបំណុលឈ្មោះ រិទ្ធ ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសំណាក់តារា សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្ដថា យោងតាមដីកាចាប់ខ្លួន លេខ១២១ ត ព្រ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ចុះហត្ថលេខាដោយលោក កែវ មុនី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បង្កាប់ឲ្យចាប់ខ្លួនជនសង្ស័យខាងលើ ពីបទមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ដោយការជំទាស់ ឬដកប្រាក់ ពីគណនីសម្រាប់ទូរទាត់មូលប្បទានប័ត្រ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសាកសួរបន្តនៅសាលាដំបូងរាជនីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធិបន្ត៕

https://youtu.be/8A18ZCzAE9Y

photo_2016-09-14_10-46-28

មតិយោបល់