ព័ត៌មានជាតិ

សកម្មជនបឹងកក់ ជំរុញឲ្យធនាគារពិភពលោក និងសហភាពអឺរ៉ុប ជួយដោះស្រាយរឿងអ្នកស្រី ទេព វន្នី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សហគមន៍បឹងកក់ប្រមាណជា២០នាក់ បានយកញត្តិទៅដាក់នៅធនាគារពិភពលោក( World Bank) និងសហភាពអឺរ៉ុប ក្នុងគោលបំណង ដើម្បីជំរុញឲ្យស្ថាបនមួយនេះជួយដោះស្រាយករណី អ្នកស្រី ទេព វន្នី ដែលកំពុងជាប់ពន្ធនាគារ។

ក្នុងដំណើរយកញត្តិទៅដាក់នៅស្ថាប័នខាលើនោះ ក៏ត្រូវបានរារាំងដោយសន្តិសុខខណ្ឌដូនពេញ ប្រមាណជា២០ទៅ៣០នាក់ ធ្វើឲ្យអាក់ខានការយកញត្តិទៅដាក់ ដែលជំរុញឲ្យស្ថាប័នទាំងពីរជួយរកកិច្ចអន្តរាគមន៍ដោះលែងអ្នកស្រីទេព វន្នី ដែលកំពុងជាប់ឃុំ ពីបទហិង្សាដោយចេតនាកាលពីខែមិនា ឆ្នាំ២០១៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅមុខផ្ទះសម្តេចតេជោហ៊ុន សែន៕

សូមបញ្ជាក់ថា ចៅក្រមនឹងបើកសវនការនាថ្ងៃទី១៩ កញ្ញាខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសប្រមាថមន្រ្តីរាជការសាធារណៈ ហើយថ្ងៃនោះដែរ សហគមន៍បឹងកក់រួមនឹងសហគមន៍នានានឹងមកប្រមូលផ្តុំគ្នានៅមុខតុលាការ ដើម្បីគាំទ្រអ្នកស្រី ទេព វន្នី៕

photo_2016-09-14_11-17-10photo_2016-09-14_11-16-57photo_2016-09-14_11-17-00photo_2016-09-14_11-17-03photo_2016-09-14_11-17-05

មតិយោបល់