ព័ត៌មានជាតិ

ស្រ្ដីខ្មែរម្នាក់ ធ្វើការនៅប្រទេសថៃ ស្លាប់ដោយសារ គាំងបេះដូង ត្រូវបានបញ្ជូនមកកម្ពុជាហើយ

បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សពស្រ្តីជាពលករធ្វើការនៅប្រទេសថៃម្នាក់បានស្លាប់ ដោយសារជំងឺគាំងបេះដូង ត្រូវស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច បានបញ្ជូនសពពលករខ្មែរនេះ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដើម្បីយកទៅប្រគល់ឲ្យបងប្អូន យកទៅធ្វើបុណ្យហើយតាមប្រពៃណីនៅស្រុក ។

បើតាមសេចក្ដីរាការណ៍របស់ លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្ដីទីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា សពពលករនោះ មានឈ្មោះ សាន់ សល់ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរជាកម្មករសំណង់ ធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ។ លោក បានឲ្យដឹងទៀតថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺគាំងបេះដូងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងមកនេះ។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារទទួលយក ទៅកាន់ស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណីរួចហើយដែរ ៕

%e1%9e%9f%e1%9e%96%e1%9e%9f%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8a%e1%9e%b8%e1%9e%81%e1%9f%92%e1%9e%98%e1%9f%82%e1%9e%9a

មតិយោបល់