ព័ត៌មានជាតិ

ទិញក្របីមកដល់ផ្ទះភ្លាម ម្ចាស់ស្លាប់ភ្លាម

ពោធិ៍សាត់: បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីក្របីមួយក្បាលបានបោលទៅវ័ធរូបគាត់កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ម៉ាត់ ឡេះ ភេទប្រុស អាយុ៤៣ឆ្នាំ បានទិញក្របីមកពីគេ ហើយពេលដឹកមកដល់ផ្ទះ រួចគាត់បានដេញក្របីចេញពីក្នុងឡាន ស្រាប់តែក្របីនោះស្ទុះមកវ័ធគាត់ បណ្តាលឲ្យស្លាប់តែម្ដង៕

photo_2016-09-14_16-21-07

photo_2016-09-14_16-21-09

មតិយោបល់