ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការ​ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះ​បង្ក្រាប​អ្នក​ប្រើប្រាស់​គ្រឿងញៀនចំនួន២ករណីផ្សេង កាល​ពីល្ងាច​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ២០១៦។

ប្រភព​ឲ្យដឹងថា ប្រតិបត្តិការ​ខាងលើនេះ ក្នុង​ករណីទី១ កម្លាំង​នគរបាល​​បាន​ចុះ​បង្ក្រាប​ ​ខណ:អនុវត្តន៍ច្បាប់ចរចរណ៍ផ្លូវគោក ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមជាមួយសារធាតុញៀនចំនួន១កូនថង់តូច កាលពីវេលាម៉ោង៤:៤០នាទី នៅចំនុចផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា។

ប្រភព​បន្តថា ករណីទី២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះរដ្ឋបាល ឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន​ និង​ដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់នូវ​សារធាតុញៀនមួយចំនួន កាល​ពី​វេលាម៉ោង​៥:១០នាទី នៅចំនុចក្រុមទី១០.១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។

បច្ចុប្បន្ន​ ជន​សង្ស័យ​ទាំង៩នាក់​ រួម​និងវត្ថុតាងត្រូវ​បាន​កម្លាំងនគរបាល​ឃាត់ខ្លួន​ ដើម្បី​កសាងសំណុំ​រឿង​ចាត់ការតាមនីតិវិធី៕

មតិយោបល់